Connect with us

ព័ត៌មាន

លោក យ៉ាំ​ ថៃសាន​ នាំយកថវិកា​ និងសម្ភារ:សិក្សាចែកជូនសិស្សានុសិស្ស​ ៣១១នាក់​ នៅសាលាបឋមសិក្សាបន្ទាយស្វាយ​ ស្រុកឱរ៉ាល់

កំពុងស្ពឺ៖​ ប្រធានសមាគមការពារសិទ្ធិការងារ​ (LPA) លោក​ យ៊ាំង​ ថៃសាន​ រួមជាមួយនឹងសប្បុរសជនផ្សេងទៀត​ នៅថ្ងៃទី២៥​ ខែមិថុនា​ ឆ្នាំ២០២៣​ នេះបាននាំថវិកា​ និងសម្ភារៈសិក្សា​ ចែកជូនសិស្សានុសិស្សចំនួន​ ៣១១នាក់​ ស្ថិតនៅសាលាបឋមសិក្សាបន្ទាយស្វា​ ឃុំតាសាល​ ស្រុកឱរ៉ាល់​ ដែលមានថវិកាសរុបចំនួន​ ១០២៧,៥ដុល្លារ។ 

សិស្សានុសិស្ស​ចំនួន​ ៣១១នាក់​ ទទួលបាន​សៀវភៅ​ ប៊ិច​ ខ្មៅដៃ​ បន្ទាត់​​ និងថវិកា​ម្នាក់​ ៥០០០រៀល​ ជនពិកាម្នាក់​ៗ​ ទទួលបានរទេះរុញមួយគ្រឿង​ ចំណែកសិស្សានុសិស្ស​ ដែលមានជីវភាពលំបាក​ចំនួន​ ៥នាក់​ ទទួលបានកងម្នាក់​ ១គ្រឿងថែមទៀត។ 

នៅក្នុងចុះចែករំលែកក្ដីស្រលាញ់ជូនសិស្សានុសិស្សលោក​ យ៊ាំ​ ថៃសាន​ បានសម្ដែងនូវការអរគុណ​សប្បុរសជន​ និងមិត្តភក្តិទាំងអស់បានចូលរួមឧបត្ថម្ភថវិកា​ទិញសម្ភារ:សិក្សាចែកក្មេងៗ​ទាំង​ ៣១១នាក់​  ដែលកំពុងសិក្សានៅក្នុងសាលារៀនខាងលេីនេះ។ 

ខាងក្រោមនេះជាបញ្ជីរាយនាមសប្បុរសជន​ ដែលបានចូលរួមចែករំលែកសេចក្ដីស្រលាញ់​ និងថវិកា៖

១-កីឡាការិនី​ ប៉ាល់​ ឆរស្មុី​  ឧបត្ថម្ភ​ ១០០​ ដុល្លារ

២-លោក​ ស៊ិន​ សេងហុង​              ១០០​ ដុល្លារ

៣-លោក​ វ៉ន​ ថងឃឺន​                     ២០ដុល្លារ

៤-លោក​ ពុំ​ មុន្នីរ័ត្ន​                          ២០ដុល្លារ

៥-លោក​ កែ​ ឧត្តម​                          ១២.៥​ ដុល្លារ

៦-លោក​ ម៉ៃ​ វឌ្ឍនា​                        ៤០ដុល្លារ​ រទេះជនពិកា​ 

៧-លោក​ សៅ​ ខូសាតូ​                    ២០ដុល្លារ

៨-លោក​ បៀន​ សំអូន​                      ១៥ដុល្លារ​ (​នាយកសាលាបឋមម្រុំជេីង)

៩-លោក​ ម៉ែន​ ចេងឆាយ​                  ៥០ដុល្លារ

១០-លោក​ឧកញ៉ា​ ហួន​ លីមីង​          ១០០ដុល្លារ

១១-អ្នកស្រី​ សៅ​​ មិថុនា​                   ៣០ដុល្លារ

១២-លោក​ ជា​ មិន​                          ១០០​ ដុល្លារ

១៣-កញ្ញា​ ហុីង​ ចាន់រតនា​                  ១០​ ដុល្លារ

១៤-លោក​ ប៉ុន​ ប្រុសពេជ្រ​                 ១០​ ដុល្លារ

១៥-កញ្ញា​ ជា​ ចា​                               ១០​ ដុល្លារ

១៦-លោក​ ហ៊ាន​ សេរីវុទ្ធី​                   ២៥​ដុល្លារ

១៧-លោក​ ចឹក​ បូរិន​    កូនកាបូបដាក់ប៊ិក​  ៣១១​ ។  (ប្រធានមន្ទីរការងារខេត្តកំពង់ស្ពឺ)

១៨- លោក​ ប៉ុន​ សារឿន​                 ទឹកឃ្មុំ​ ៧លីត្រ​ (ជូនគ្រូ)​

១៩-លោក​ យ៊ាំ​ ថៃសាន​                    ២៥០​ ដុល្លារ​ 

២០-លោក​ ទុយ​ សំបូរ​                       ២៥​ ដុល្លារ

២១-លោក​ ជ័យ​ សុវណ្ណ​                     ៥០​ ដុល្លារ

២២-លោក​ ហ៊ុយ សុខេង​                   ១០​ ដុល្លារ

២៣-កញ្ញា​ ទុយ​ វ៉ាន់ឆលិកា​                 ២០​ ដុល្លារ

២៤-លោក​ ប៉ាវ​ សុីណា​                      ១០០​ ដុល្ការ                   

សរុប​ ១០២៧.៥​ ដុល្លារ

Continue Reading