ព័ត៌មាន
សមាគមការពារសិទ្ធិការងារ ចូលរួមរំលែកទុក្ខមរណៈភាពលោក ជួង ជុយ ក្រុមការងារ ASSARA ប្រចាំប្រទេសថៃ

ភ្នំពេញ៖ ប្រធានសមាគមការពារសិទ្ធិការងារ (LPA)លោក យ៉ាំ ថៃសាន បានសម្ដែងការសោកស្ដាយជាក្រៃលែង និងចូលរួមចែករំលែកទុក្ខដ៏ក្រៀមក្រំបំផុតមួយនេះ ចំពោះការទទួលមរណៈភាពរបស់លោកជួង ជុយ ដែលជាក្រុមការងាររបស់ ISSARA ប្រចាំប្រទេសថៃ។
លោក យ៉ាំ ថៃសាន បានលើកឡើងថា រយៈពេលកន្លងមកនេះលោក ជួង ជុយ បានរួចចំណែកយ៉ាងច្រើនក្នុងសកម្មភាពជួយពលករខ្មែរនៅដែលធ្វើការងារប្រទេសថៃ និងបានសហការណ៍ជាមួយសមាគមការពារសិទ្ធិការងារ (LPA) ក្នុងការជួយផ្សព្វផ្សាយ និងបញ្ច្រាបការយល់ដឹងអំពីការធ្វើចំណាកស្រុកដោយសុវត្ថិភាព។
តំណាងឲ្យសមាគមការពារសិទ្ធិការងារ និងសហការីលោក យ៉ាំ ថៃសាន សូមចូលរួមចែករំលែកទុក្ខដល់គ្រួសារនៃសព និងសូមវិញ្ញាណក្ខណ្ឌរបស់លោក ជួង ជុយ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕