kh សមាគមការពារសិទ្ធិការងារ គ្រោងបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីភាពជាអ្នកដឹកនាំ នៅថ្ងៃទី០៩ ខែមេសា ខាងមុខនេះ ភ្នំពេញ៖ សមាគមការពារសិទ្ធិការងារ (LPA) គ្រោងនឹងរៀបចំបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីភាពជាអ្នកដឹកនាំ ជូនដល់សមាជិករបស់ខ្លួន ដែលនឹងធ្វើឡើង នៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្ដិការកម្ពុជា-ជប៉ុន នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ។ប្រធានសមាគមការពារសិទ្ធិការងារលោក យ៉ាំ ថៃសាន បានលើកឡើងថា ភាពជាអ្នកដឹកនាំ ពិតជាមានសារៈសំខាន់ណាស់ក្នុងការដឹកនាំមនុស្ស និងការទំនាក់ទំនងរវាងមនុស្សជាតិ ដូច្នេះអ្នកដឹកនាំគ្រប់រូបត្រូវតែបណ្ដុះខ្លួនឯងឲ្យមានភាពអ្នកដឹកនាំឲ្យបានខ្លាំង។ភាពជាអ្នកដឹកនាំ សំដៅដល់សមត្ថភាពរបស់បុគ្គល ក្រុម ឬអង្គការ ដើម្បីដឹកនាំឥទ្ធិពល ឬណែនាំបុគ្គលផ្សេងទៀត ក្រុម ឬអង្គការទាំងមូល ក្នុងន័យនេះលោក យ៉ាំ ថៃសាន បានលើកឡើងថា តាមរយៈវគ្គបណ្ដុះបណ្ដាលនេះ នឹងធ្វើឲ្យសិក្ខាកាមចូល ស្វែងយល់កាន់តែច្បាស់អំពីដំណើរការធ្វើឲ្យមានឥទ្ធិពលក្នុងការគ្រប់គ្រង ការបង្កើតបរិយាកាសការងារមួយសមស្រប ដើម្បីឲ្យបុគ្គលិក ឬស្ថាប័ន បំពេញការងារសម្រេចបាននូវគោលដៅរបស់ខ្លួន។ Related Topics: Up Next សិក្ខាកាមជាស្រ្តី វាយតម្លៃខ្ពស់ ចំពោះវគ្គបណ្ដុះបណ្ដាល ស្ដីពីភាពជាអ្នកដឹកនាំ ដែលរៀបចំដោយសមាគមការពារសិទ្ធិការងារ Don't Miss ខួបលើកទី១១២ នៃទិវាសិទ្ធិនារី សង្គមស៊ីវិល ជំរុញឲ្យប្រមុខរដ្ឋាភិបាល ពិនិត្យ និងពិចារណាផ្ដល់សច្ចាប័នលើអនុសញ្ញាលេខ ១៩០ Continue Reading You may like Comments