Connect with us

ព័ត៌មាន

សិក្ខាកាមជាស្រ្តី​ វាយតម្លៃខ្ពស់​ ចំពោះវគ្គបណ្ដុះបណ្ដាល​ ស្ដីពីភាពជាអ្នកដឹកនាំ​ ដែលរៀបចំដោយសមាគមការពារសិទ្ធិការងារ

ភ្នំពេញ៖ សិក្ខាកាមជាស្រ្តី​ បានវាយតម្លៃខ្ពស់​ ចំពោះវគ្គបណ្ដុះបណ្ដាល​ ស្ដីពីភាពជាអុនកដឹកនាំ​ ដែលរៀបចំឡេីងដោយសមាគមការពារសិទ្ធិការងារ​ (LPA) ដែលត្រូវបានធ្វេីឡេីង
នៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្ដិការកម្ពុជា-ជប៉ុន (CJCC) នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣។

ដោយមានសិក្ខាកាមចូលរួមប្រមាណជាង​ ៤០នាក់​ វគ្គបណ្ដុះបណ្ដាលស្ដីពីភាពជាអ្នកដឹកនាំ​ របស់សមាគមការពារសិទ្ធិការងារ​ ត្រូវបានបញ្ចប់ដោយជោគជ័យ​ និងសិក្ខាកាមទទួលបានចំណេះដឹងជាវិជ្ជមាន។

ប្រធានសមាគមការពារសិទ្ធិការងារលោក យ៉ាំ ថៃសាន បានសម្ដែងភាពរីករាយ​ និងការកោតសរសេីរចំពោះវតុដមានចូលរួមពី​ អង្គការ​ដៃគូ​ សហជីព​ ដែលបានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាល​ដ៏មានសារៈសំខាន់នេះ។

លោក​ យ៉ាំ​ ថៃសាន​ បានលើកឡើងថា ភាពជាអ្នកដឹកនាំ ពិតជាមានសារៈសំខាន់ណាស់ក្នុងការដឹកនាំមនុស្ស និងការទំនាក់ទំនងរវាងមនុស្សជាតិ ដូច្នេះអ្នកដឹកនាំគ្រប់រូបត្រូវតែបណ្ដុះខ្លួនឯងឲ្យមានភាពអ្នកដឹកនាំឲ្យបានខ្លាំង។

ភាពជាអ្នកដឹកនាំ សំដៅដល់សមត្ថភាពរបស់បុគ្គល ក្រុម ឬអង្គការ ដើម្បីដឹកនាំឥទ្ធិពល ឬណែនាំបុគ្គលផ្សេងទៀត ក្រុម ឬអង្គការទាំងមូល ក្នុងន័យនេះលោក យ៉ាំ ថៃសាន បានលើកឡើងថា តាមរយៈវគ្គបណ្ដុះបណ្ដាលនេះ នឹងធ្វើឲ្យសិក្ខាកាមចូល ស្វែងយល់កាន់តែច្បាស់អំពីដំណើរការធ្វើឲ្យមានឥទ្ធិពលក្នុងការគ្រប់គ្រង ការបង្កើតបរិយាកាសការងារមួយសមស្រប ដើម្បីឲ្យបុគ្គលិក ឬស្ថាប័ន បំពេញការងារសម្រេចបាននូវគោលដៅរបស់ខ្លួន៕

Continue Reading
Comments