ភ្នំពេញ៖ សមាគមការពារសិទ្ធិការងារ (LPA) គ្រោងនឹងរៀបចំបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីភាពជាអ្នកដឹកនាំ ជូនដល់សមាជិករបស់ខ្លួន ដែលនឹងធ្វើឡើង នៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្ដិការកម្ពុជា-ជប៉ុន នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ។ ប្រធានសមាគមការពារសិទ្ធិការងារលោក យ៉ាំ ថៃសាន បានលើកឡើងថា ភាពជាអ្នកដឹកនាំ ពិតជាមានសារៈសំខាន់ណាស់ក្នុងការដឹកនាំមនុស្ស និងការទំនាក់ទំនងរវាងមនុស្សជាតិ ដូច្នេះអ្នកដឹកនាំគ្រប់រូបត្រូវតែបណ្ដុះខ្លួនឯងឲ្យមានភាពអ្នកដឹកនាំឲ្យបានខ្លាំង។ ភាពជាអ្នកដឹកនាំ សំដៅដល់សមត្ថភាពរបស់បុគ្គល ក្រុម ឬអង្គការ ដើម្បីដឹកនាំឥទ្ធិពល ឬណែនាំបុគ្គលផ្សេងទៀត...
ភ្នំពេញ៖ គណៈកម្មការនៃអនុសញ្ញា ILO C190 នៅកម្ពុជា បានរៀបចំប្រារព្ធទិវាសិទ្ធិនាទីអន្ដរជាតិលើកទី១១២ ដោយអំពាវនាវឲ្យរួមគ្នាលុបបំបាត់អំពើហិង្សា និងការបៀតបៀនទាក់ទងនឹងយេនឌ័រនៅក្នុងពិភពការងារ ក៏ដូចជាការអំពាវនាឲ្យរដ្ឋាភិបាលកម្ពុជា ផ្ដល់សច្ចាប័នលើអនុសញ្ញាអង្គការពលកម្មអន្ដរជាតិ ILO លេខ C190 ដែលមានអត្ថប្រយោជន៍យ៉ាងខ្លាំងដល់កម្មករនិយោជិត និយោជក និងសាធារណៈ សម្រាប់ការដោះស្រាយបញ្ហាហិង្សា និងការបៀតបៀននៅកន្លែងការងាររបស់ពួកគាត់។ នៅក្នុងពិធីប្រារព្ធទិវាសិទ្ធិនារីអន្ដរជាតិលើកទី១១២ នៅសណ្ឋាគារសាន់វេ ដែលមានអ្នកចូលរួមប្រមាណជាង ២០០នាក់ មានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីទម្រង់ និងឥទ្ធិពលនៃ GBVH នៅក្នុងពិភពការងារ...
ភ្នំពេញ៖ មេដឹកនាំសហជីព ក៏ដូចជាអង្គការសង្គមស៊ីវិលនៅកម្ពុជា បានសម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះការសិក្សារបស់ភាគីពាក់ព័ន្ធ ស្ដីពីការបង្កេីនរយៈពេលឈប់សម្រាកមាតុភាពពី ៣ខែ ទៅ ៦ខែ។