kh8 months ago
សមាគមការពារសិទ្ធិការងារ គ្រោងបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីភាពជាអ្នកដឹកនាំ នៅថ្ងៃទី០៩ ខែមេសា ខាងមុខនេះ
ភ្នំពេញ៖ សមាគមការពារសិទ្ធិការងារ (LPA) គ្រោងនឹងរៀបចំបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីភាពជាអ្នកដឹកនាំ ជូនដល់សមាជិករបស់ខ្លួន ដែលនឹងធ្វើឡើង នៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្ដិការកម្ពុជា-ជប៉ុន នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ។ ប្រធានសមាគមការពារសិទ្ធិការងារលោក យ៉ាំ ថៃសាន បានលើកឡើងថា ភាពជាអ្នកដឹកនាំ ពិតជាមានសារៈសំខាន់ណាស់ក្នុងការដឹកនាំមនុស្ស និងការទំនាក់ទំនងរវាងមនុស្សជាតិ ដូច្នេះអ្នកដឹកនាំគ្រប់រូបត្រូវតែបណ្ដុះខ្លួនឯងឲ្យមានភាពអ្នកដឹកនាំឲ្យបានខ្លាំង។ ភាពជាអ្នកដឹកនាំ សំដៅដល់សមត្ថភាពរបស់បុគ្គល ក្រុម ឬអង្គការ ដើម្បីដឹកនាំឥទ្ធិពល ឬណែនាំបុគ្គលផ្សេងទៀត...